11 ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
12 គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលនៅជាមួយគ្នា តាមរយៈជំនឿរបស់យើងម្នាក់ៗ គឺទាំងជំនឿរបស់អ្នករាល់គ្នា និងរបស់ខ្ញុំ។
13 បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។
14 ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ
15 ដូច្នេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។
16 គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេ ព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
17 ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។