14 ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ
15 ដូច្នេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។
16 គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេ ព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
17 ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
18 សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌មកទាស់នឹងគ្រប់ទាំងការមិនកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីទុច្ចរិតរបស់មនុស្សដែលកំពុងបង្ខាំងសេចក្ដីពិតក្នុងសេចក្ដីទុច្ចរិត
19 ព្រោះអ្វីដែលអាចធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បាន គឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយ ដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។
20 តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។