19 ព្រោះអ្វីដែលអាចធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បាន គឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយ ដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។
20 តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
21 ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត
22 ពួកគេអះអាងថាខ្លួនឯងមានប្រាជ្ញា ប៉ុន្ដែពួកគេល្ងង់ទេ
23 ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
24 ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។
25 ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។