21 ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត
22 ពួកគេអះអាងថាខ្លួនឯងមានប្រាជ្ញា ប៉ុន្ដែពួកគេល្ងង់ទេ
23 ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
24 ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។
25 ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។
26 ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា
27 ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។