26 ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា
27 ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។
28 ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី
29 ដូច្នេះ ពួកគេពេញដោយសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីកំណាច ហើយពេញដោយសេចក្ដីឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ល្បិចកល និងគំនិតព្យាបាទទៀតផង។ ពួកគេជាមនុស្សនិយាយដើមគេ
30 មនុស្សនិយាយបង្ខូចគេ មនុស្សស្អប់ព្រះជាម្ចាស់ មនុស្សព្រហើន មនុស្សក្អេងក្អាង មនុស្សអួត មនុស្សបង្កើតការអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
31 មនុស្សមិនដឹងខុសត្រូវ មនុស្សមិនស្មោះត្រង់ មនុស្សគ្មានសេចក្ដីស្រឡាញ់ មនុស្សគ្មានសេចក្ដីមេត្ដា។
32 ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។