8 ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសប្រាប់ពីជំនឿរបស់អ្នករាល់គ្នាពាសពេញពិភពលោក
9 ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា
10 ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដោយទូលសូមឲ្យម្ដងនេះ ខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុត ដោយវិធិណាមួយ តាមបំណងរបស់ព្រះជាម្ចាស់។
11 ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
12 គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលនៅជាមួយគ្នា តាមរយៈជំនឿរបស់យើងម្នាក់ៗ គឺទាំងជំនឿរបស់អ្នករាល់គ្នា និងរបស់ខ្ញុំ។
13 បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។
14 ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ