រ៉ូម 10:1-7 KCB

1 បងប្អូន​អើយ!​ ចិត្ដ​ប្រាថ្នា​របស់​ខ្ញុំ​ និង​ការ​អធិស្ឋាន​ទូល​សុំ​ដល់​ព្រះជាម្ចាស់​សម្រាប់​ជនជាតិ​អ៊ីស្រាអែល​ គឺ​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​

2 ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​

3 ព្រោះ​ពួកគេ​មិន​យល់​អំពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ហើយ​ពួកគេ​ខំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​សុចរិត​ដោយ​មិន​បាន​ចុះចូល​តាម​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ឡើយ​

4 ដ្បិត​ព្រះគ្រិស្ដ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល​សេចក្ដី​សុចរិត។​

5 លោក​ម៉ូសេ​បាន​ចែងទុក​អំពី​សេចក្ដី​សុចរិត​ដែល​មាន​តាមរយៈ​ក្រឹត្យវិន័យ​ថា​ អ្នកណា​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់នៅ​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង​

6 ឯ​សេចក្ដី​សុចរិត​ដែល​មាន​ដោយសារ​ជំនឿ​វិញ​ មាន​ចែង​ដូច្នេះ​ថា​ កុំ​ឲ្យ​អ្នក​គិត​ក្នុង​ចិត្ដ​ថា​ តើ​អ្នកណា​នឹង​ឡើង​ទៅ​ស្ថានសួគ៌​បាន​ [គឺ​ថា​ដើម្បី​នាំ​ព្រះគ្រិស្ដ​ចុះមក]?​

7 ឬ​តើ​អ្នកណា​នឹង​ចុះ​ទៅ​ក្នុង​រណ្ដៅ​នរក​ [គឺ​ថា​ដើម្បីនាំ​ព្រះគ្រិស្ដ​ចេញ​ពី​ចំណោម​ពួក​មនុស្ស​ស្លាប់]?​