រ៉ូម 11:25-31 KCB

25 បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អាថ៌កំបាំង​នេះ​ឡើយ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ស្មាន​ថា​ខ្លួន​ឯង​ឆ្លាត​ គឺ​ថា​ជនជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​មាន​ចិត្ដ​រឹងរូស​ រហូត​ទាល់តែ​ឲ្យ​សាសន៍​ដទៃ​ទាំងឡាយ​បាន​ចូល​មក​គ្រប់​ចំនួន។​

26 ដូច្នេះហើយ​ជនជាតិ​អ៊ីស្រាអែល​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទាំង​អស់​គ្នា​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ ហើយ​ព្រះអង្គ​នឹង​ដក​យក​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ចេញ​ពី​យ៉ាកុប​

27 ដ្បិត​នេះ​ហើយ​ជា​កិច្ច​ព្រមព្រៀង​របស់​យើង​ជាមួយ​ពួកគេ​ គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាប​ចេញ​ពី​ពួកគេ»។​

28 យោង​តាម​ដំណឹង​ល្អ​ ដោយសារ​អ្នករាល់​គ្នា​ ពួកគេ​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ​ ដោយសារ​ដូនតា​របស់​ពួកគេ​ ព្រះជាម្ចាស់​ស្រឡាញ់​ពួកគេ​

29 ព្រោះ​អំណោយទាន​ និង​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​មិន​ប្រែប្រួល​ឡើយ​

30 ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​

31 នោះ​ពួកគេ​ក៏​ដូច្នោះ​ដែរ​ គឺ​ឥឡូវ​នេះ​ពួកគេ​មិន​ស្ដាប់​បង្គាប់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នៅ​ពេល​នេះ​ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​នោះ​ដែរ​