1 ដូច្នេះ បងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិត ហើយបរិសុទ្ធ ព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា
2 កុំត្រាប់តាមលោកិយនេះឡើយ ផ្ទុយទៅវិញ ត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីទៅជាបំណងរបស់ព្រះជាម្ចាស់ គឺអ្វីដែលល្អ អ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីដែលគ្រប់លក្ខណ៍
3 ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា ចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយ ផ្ទុយទៅវិញ ត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ
4 ដ្បិតយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយ ហើយអវយវៈទាំងនោះសុទ្ធតែមានមុខងារផ្សេងៗគ្នាជាយ៉ាងណា
5 នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរ ហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។
6 ដ្បិតយើងមានអំណោយទានផ្សេងៗគ្នាតាមរយៈព្រះគុណដែលបានប្រទានដល់យើង បើជាអំណោយទានខាងការថ្លែងព្រះបន្ទូល នោះចូរថ្លែងតាមខ្នាតជំនឿចុះ
7 បើខាងការបម្រើ ចូរបម្រើ បើខាងការបង្រៀន ចូរបង្រៀន