3 សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡាជាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រិស្ដយេស៊ូ
4 ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលត្រូវអរគុណពួកគេ គឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។
5 សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។
6 សូមជម្រាបសួរដល់នាងម៉ារាដែលបាននឿយហត់ច្រើនសម្រាប់អ្នករាល់គ្នា។
7 សូមជម្រាបសួរដល់លោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ និងជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដែរ អ្នកទាំងពីរជាអ្នកដែលមានកេរិ៍្ដឈ្មោះក្នុងចំណោមពួកសាវក ព្រមទាំងបានជឿព្រះគ្រិស្ដមុនខ្ញុំទៀតផង។
8 សូមជម្រាបសួរដល់លោកអាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។
9 សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។