8 សូមជម្រាបសួរដល់លោកអាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។
9 សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។
10 សូមជម្រាបសួរដល់លោកអ័ពេលេស ជាអ្នកបានខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្ដ និងសូមជម្រាបសួរដល់ក្រុមគ្រុសាររបស់លោកអើរិស្គូប៊ូល។
11 សូមជម្រាបសួរដល់លោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ និងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកណើគីស នៅក្នុងព្រះអម្ចាស់។
12 សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រឡាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។
13 សូមជម្រាបសួរដល់លោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។
14 សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហើម៉ាស លោកប៉ាត្រូបាស លោកហើមេស និងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។