1 ដូច្នេះហើយ ឱអ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេ ដ្បិតពេលអ្នកថ្កោលទោសគេ អ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរ ព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ
2 ហើយយើងដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះអស់អ្នកដែលប្រព្រឹត្ដបែបនេះទៅតាមសេចក្ដីពិត។
3 ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ?
4 ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
5 ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត