22 អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ?
23 អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ?
24 ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។
25 ការកាត់ស្បែកពិតជាមានប្រយោជន៍ បើអ្នកធ្វើតាមគម្ពីរវិន័យ ប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ ការកាត់ស្បែករបស់អ្នកក្លាយដូចជាមិនកាត់ស្បែក
26 ផ្ទុយទៅវិញ បើមនុស្សមិនកាត់ស្បែកកាន់តាមបញ្ញត្ដិរបស់គម្ពីរវិន័យ តើការមិនកាត់ស្បែករបស់គេមិនចាត់ទុកជាការកាត់ស្បែកទេឬ?
27 ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។
28 ជនជាតិយូដាមិនសំដៅលើអាការៈខាងក្រៅទេ ហើយការកាត់ស្បែក ក៏មិនសំដៅលើសាច់ឈាមខាងក្រៅដែរ