10 ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
11 គ្មានមនុស្សណាម្នាក់យល់ គ្មានមនុស្សណាម្នាក់ស្វែងរកព្រះជាម្ចាស់ឡើយ
12 មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
13 បំពង់កគេជាផ្នូរចំហ គេប្រើអណ្ដាតបោកបញ្ឆោត ហើយបបូរមាត់របស់គេបង្កប់ដោយពិសពស់វែក
14 មាត់របស់គេពេញដោយបណ្ដាសារ និងសេចក្ដីជូរចត់
15 ជើងរបស់គេរហ័សនឹងបង្ហូរឈាម
16 ហើយផ្លូវរបស់គេមានតែសេចក្ដីវិនាស និងសេចក្ដីវេទនា