15 ជើងរបស់គេរហ័សនឹងបង្ហូរឈាម
16 ហើយផ្លូវរបស់គេមានតែសេចក្ដីវិនាស និងសេចក្ដីវេទនា
17 ហើយគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ
18 នៅចំពោះភ្នែករបស់ពួកគេ គ្មានការកោតខ្លាចព្រះជាម្ចាស់សោះ»។
19 យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់
20 ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
21 ប៉ុន្ដែឥឡូវនេះ ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង