22 គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
23 មនុស្សទាំងអស់បានធ្វើបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះជាម្ចាស់
24 ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ
25 គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្ដកាលពីមុនទេ
26 ដោយសារសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គនៅគ្រានេះ ដូច្នេះ ព្រះអង្គផ្ទាល់សុចរិត ព្រមទាំងរាប់អស់អ្នកដែលជឿលើព្រះយេស៊ូជាសុចរិតដែរ។
27 ដូច្នេះហើយ តើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេ មិនមែនទេ គឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ!
28 ដ្បិតយើងយល់ឃើញថា មនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យទេ។