រ៉ូម 3:27-31 KCB

27 ដូច្នេះ​ហើយ​ តើ​យើង​មាន​អ្វី​អួតអាង?​ គ្មាន​ទេ!​ ចុះ​សំអាង​លើ​គោលការណ៍​អ្វី?​ គោលការណ៍​នៃ​ការ​ប្រព្រឹត្ដិ​ឬ?​ ទេ​ មិន​មែន​ទេ​ គឺ​សំអាង​លើ​ក្រឹត្យក្រម​នៃ​ជំនឿ​វិញ!​

28 ដ្បិត​យើង​យល់​ឃើញ​ថា​ មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យទេ។​

29 តើ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឬ?​ តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ?​ មែន​ហើយ​ ​ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​

30 ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​

31 ដូច្នេះ​ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ដោយ​ព្រោះ​ជំនឿ​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ ផ្ទុយ​ទៅ​វិញ​ យើង​លើក​ស្ទួយ​គម្ពីរ​វិន័យ។​