1 តើយើងនិយាយយ៉ាងដូចម្ដេច? តើយើងត្រូវធ្វើបាបបន្ដទៀតឬ ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?
2 មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
3 តើអ្នករាល់គ្នាមិនដឹងថា យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រិស្ដយេស៊ូ គឺបានទទួលពិធីជ្រមុជទឹកទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គទេឬ?
4 ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។