15 តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ!
16 តើអ្នករាល់គ្នាមិនដឹងទេឬអីថា បើអ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាបាវបម្រើ ហើយស្ដាប់បង្គាប់តាមនរណាម្នាក់ នោះអ្នករាល់គ្នាជាបាវបម្រើរបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះហើយ អ្នករាល់គ្នាជាបាវបម្រើរបស់បាបដែលនាំឲ្យស្លាប់ ឬជាបាវបម្រើនៃការស្ដាប់បង្គាប់ដែលនាំឲ្យបានសុចរិត។
17 អរព្រះគុណព្រះជាម្ចាស់ណាស់ ពីដើមអ្នករាល់គ្នាជាបាវបម្រើរបស់បាប ប៉ុន្ដែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តតាមគំរូនៃសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល
18 ដូច្នេះ ព្រះអង្គក៏បានប្រោសឲ្យរួចពីបាប រួចឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើនៃសេចក្ដីសុចរិត។
19 ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
20 នៅពេលអ្នករាល់គ្នាជាបាវបម្រើរបស់បាប នោះអ្នករាល់គ្នាដាច់ចេញពីសេចក្ដីសុចរិត
21 នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់