5 ដ្បិតបើយើងបានរួមជាមួយព្រះអង្គនៅក្នុងការសោយទិវង្គតរបស់ព្រះអង្គហើយ នោះយើងមុខជារួមជាមួយព្រះអង្គនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គមិនខានដែរ
6 ដ្បិតយើងដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលមានបាបត្រូវវិនាសសូន្យ និងកុំឲ្យយើងធ្វើជាបាវបម្រើរបស់បាបតទៅទៀត
7 ព្រោះអ្នកណាស្លាប់រួចហើយ អ្នកនោះក៏បានរួចពីបាបហើយដែរ។
8 ប៉ុន្ដែបើយើងស្លាប់ជាមួយព្រះគ្រិស្ដ យើងជឿថា យើងនឹងរស់ជាមួយព្រះអង្គដែរ
9 ដោយដឹងថា ព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ហើយក៏មិនសោយទិវង្គតទៀតឡើយ រីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ
10 ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ
11 ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ខាងឯបាបរួចហើយដែរ ប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។