រ៉ូម 6:7-13 KCB

7 ព្រោះ​អ្នកណា​ស្លាប់​រួច​ហើយ​ អ្នក​នោះ​ក៏​បាន​រួច​ពី​បាប​ហើយ​ដែរ។​

8 ប៉ុន្ដែ​បើ​យើង​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ យើង​ជឿ​ថា​ ​យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ​

9 ដោយ​ដឹង​ថា​ ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ហើយ​ក៏​មិន​សោយ​ទិវង្គត​ទៀត​ឡើយ​ រីឯ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ដែរ​

10 ព្រោះ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ គឺ​ព្រះអង្គ​បាន​សោយ​ទិវង្គត​ខាង​ឯ​បាប​តែម្ដង​ជា​សម្រេច​ ហើយ​ចំពោះ​ការ​ដែល​ព្រះអង្គ​មាន​ជីវិត​រស់​ គឺ​រស់​ខាង​ឯ​ព្រះជាម្ចាស់​វិញ​

11 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​រាប់​ខ្លួន​ទុក​ដូចជា​ស្លាប់​ខាងឯ​បាប​រួច​ហើយ​ដែរ​ ប៉ុន្ដែ​រស់នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​

12 ហេតុនេះ​ កុំ​ឲ្យ​បាប​សោយរាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់គ្នា​ដែល​តែងតែ​ស្លាប់​ ដើម្បី​ឲ្យ​ស្ដាប់​តាម​ចំណង់​តណ្ហា​នៃ​បាប​ឡើយ​

13 ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​