រ៉ូម 7:1-4 KCB

1 បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​ពួកអ្នក​ស្គាល់​ក្រឹត្យវិន័យ​ តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ ក្រឹត្យវិន័យ​មាន​អំណាច​លើ​មនុស្ស​ម្នាក់​ នៅ​ពេល​ដែល​គេ​មាន​ជីវិត​ប៉ុណ្ណោះ?​

2 គឺ​ស្ដ្រី​រៀបការ​ហើយ​ ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី​ដោយសារ​ក្រឹត្យ​វិន័យ​ នៅ​ពេល​ប្ដី​នោះ​មាន​ជីវិត​នៅ​ឡើយ​ តែ​បើ​ប្ដីស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ស្ដី​អំពី​ប្ដី​នោះ​ហើយ​

3 ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​

4 ហេតុនេះ​បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ក៏​បាន​ស្លាប់​ខាងឯ‍​គម្ពីរ​វិន័យ​តាមរយៈ​រូបកាយ​របស់​ព្រះគ្រិស្ដ​រួច​ហើយ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រួម​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់​