រ៉ូម 7:11-17 KCB

11 ព្រោះ​បាប​បាន​ឆ្លៀត​ឱកាស​បញ្ឆោត​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​ ហើយ​ក៏​សម្លាប់​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​នោះ​

12 ដូច្នេះ​ គម្ពីរ​វិន័យ​បរិសុទ្ធ​ រីឯ​បញ្ញត្ដិ​ក៏​បរិសុទ្ធ​ ​ល្អ​ ​និង​សុចរិត​ដែរ។​

13 តើ​សេចក្ដី​ល្អ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ គឺ​បាប​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយសារ​សេចក្ដី​ល្អ​ទាំង​នេះ​ ដើម្បី​បង្ហាញ​ថា​បាប​គឺ​ជា​បាប​ ហើយ​ដោយសារ​បញ្ញត្ដិ​ទាំង​នេះ​ បាប​បាន​ត្រលប់​ជា​កាន់តែ​ធ្ងន់​ឡើងៗ។​

14 ដ្បិត​យើង​ដឹង​ថា​ គម្ពីរ​វិន័យ​ត្រូវ​ខាង​វិញ្ញាណ​ រីឯ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់ឈាម​ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​បាប​

15 ហេតុនេះ​ហើយ​ ខ្ញុំ​មិន​យល់​អំពី​ការ​ប្រព្រឹត្ដិ​របស់​ខ្ញុំ​ទេ​ ដ្បិត​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​តាម​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ​ បែរ​ជា​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ​

16 ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​ខ្ញុំ​យល់​ព្រម​ថា​ គម្ពីរ​វិន័យ​ល្អ​មែន​

17 ​ព្រោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​តើ​ដែល​ធ្វើ។​