រ៉ូម 7:17-23 KCB

17 ​ព្រោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​តើ​ដែល​ធ្វើ។​

18 ​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​

19 ខ្ញុំ​មិន​ធ្វើ​កិច្ចការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ ខ្ញុំ​បែរ​ជា​ធ្វើ​កិច្ចកា​រអាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។​

20 ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​ជា​អ្នក​ធ្វើ។​

21 ហេតុនេះ​ ខ្ញុំ​រក​ឃើញ​គោលការណ៍​មួយ​ គឺ​នៅ​ពេល​ខ្ញុំ​ចង់​ធ្វើ​ការ​ល្អ​ នោះ​សេចក្ដី​អាក្រក់​ក៏​ចេះ​តែ​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​

22 ដ្បិត​មនុស្ស​ខាង​ក្នុង​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ណាស់​

23 ប៉ុន្ដែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​ទាំងឡាយ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ដែល​កំពុង​ច្បាំង​ទាស់​នឹង​គោលការណ៍​នៃ​គំនិត​របស់​ខ្ញុំ​ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​ជា​ឈ្លើយ​របស់​គោលការណ៍​នៃបាប​ដែល​មាន​ក្នុង​អវយវៈ​ទាំង​ឡាយ​របស់​ខ្ញុំ។​