រ៉ូម 9:21-27 KCB

21 តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​សូន​ពី​ដីឥដ្ឋ​តែ​មួយ​ដុំ​ធ្វើ​របស់​មាន​តម្លៃ​មួយ​ និង​មួយ​ទៀត​គ្មាន​តម្លៃ​ទេ​ឬ?​

22 ចុះ​បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​បង្ហាញ​កំហឹង​ និង​ឲ្យ​គេ​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចំពោះរបស់​ដែល​ត្រូវ​រង​កំហឹង​ ដែល​រៀបចំ​សម្រាប់​បំផ្លាញ​នោះ​យ៉ាង​ដូចម្ដេច​ដែរ?​

23 ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង​ បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​

24 គឺ​យើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​

25 ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖​ «យើង​នឹង​ហៅ​ប្រជារាស្ដ្រ​ដែល​មិន​មែន​ជា​រាស្ដ្រ​របស់​យើង​ថា​ ជា​រាស្ដ្រ​របស់​យើង​ ហើយ​ហៅ​អ្នក​ដែល​យើង​មិន​បាន​ស្រឡាញ់​ថា​ ជា​ទីស្រឡាញ់​របស់​យើង​

26 ព្រមទាំង​ត្រង់​កន្លែង​ដែល​បាន​ប្រកាស​ថា​ អ្នក​រាល់គ្នា​មិន​មែន​ប្រជារាស្ដ្រ​របស់​យើង​ទេ​ កន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ថា​ ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ»។​

27 ឯ​លោក​អេសាយ​វិញ​ គាត់​បាន​ប្រកាស​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «ទោះបី​កូន​ចៅ​របស់​ជនជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​សមុទ្រ​ក៏ដោយ​ ក៏​មាន​តែ​អ្នក​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹងបាន​សង្គ្រោះ​