18 «ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។
19 មិនត្រូវបំពានលើច្បាប់ ឬវិនិច្ឆ័យនរណាម្នាក់ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។
20 ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។
21 «កុំដំឡើងបង្គោលឈើនៃព្រះអាសេរ៉ានៅក្បែរអាសនៈ ដែលអ្នកសង់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ
22 ហើយក៏មិនត្រូវដំឡើងស្តូបដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនគាប់ព្រះហឫទ័យនោះដែរ។