ទុតិយ‌កថា 17:1-4 KHSV

1 កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាក‌ស្នាម ឬ​ពិការ ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​ព្រះ‌អង្គ​ស្អប់​ខ្ពើម​យញ្ញ‌បូជា​បែប​នេះ។

2 ក្នុង​ចំណោម​អ្នក ប្រហែល​ជា​មាន​ប្រុស​ម្នាក់ ឬ​ស្រី​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​គាប់​ព្រះ‌ហឫទ័យ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ក្រុង​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ គឺ​អ្នក​នោះ​បំពាន​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ

3 ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់។

4 ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប‌សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន