17 ស្ដេចរបស់អ្នកមិនត្រូវមានមហេសីច្រើនឡើយ ក្រែងលោស្ដេចបែកចិត្តចេញឆ្ងាយពីព្រះជាម្ចាស់។ ស្ដេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។
18 ពេលណាស្ដេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្ដេចយកក្រឹត្យវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។
19 សៀវភៅនេះត្រូវនៅជាប់ជាមួយស្ដេចជានិច្ច ហើយស្ដេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិក្រឹត្យវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។
20 ធ្វើដូច្នេះ ស្ដេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់ ដោយងាកទៅឆ្វេង ឬទៅស្ដាំដែរ ដើម្បីឲ្យស្ដេច និងរាជវង្សរបស់ស្ដេច គ្រងរាជ្យបានយូរឆ្នាំលើជនជាតិអ៊ីស្រាអែល»។