72 លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
73 បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅជិតលោកពេត្រុស ហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសម្ដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
74 លោកពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
75 លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។