រ៉ូម 10:11-17 KCB

11 ព្រោះ​បទគម្ពីរ​ចែង​ថា៖​ «អ្នកណា​ក៏ដោយ​ដែល​ជឿ​ព្រះអង្គ​ អ្នក​នោះ​នឹង​មិន​ខក​ចិត្ដ​ឡើយ»។​

12 ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​

13 ព្រោះ​អ្នកណា​ក៏ដោយ​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14 ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​

15 តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​

16 ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ​ ព្រោះ​លោក​អេសាយ​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​សេចក្ដី​ប្រកាស​របស់​យើង?»​

17 ដូច្នេះ​ ជំនឿ​កើត​មកពី​ការឮ​ ហើយ​ការ​ឮ​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​