រ៉ូម 10:18-21 KCB

18 ប៉ុន្ដែ​ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​មិន​ដែល​ឮ​ទេ​ឬ?​ ទេ​ ពួកគេ​បាន​ឮ​ប្រាកដ​ណាស់​ «សំឡេង​នោះ​បាន​លាន់​ពាសពេញ​ផែនដី​ ហើយ​ពាក្យ​សំដី​ក៏​ឮ​ដល់​ចុង​បំផុត​នៃ​ផែនដី​ទៀត​ផង»។​

19 ហើយ​ខ្ញុំ​សូម​សួរ​ទៀត​ថា​ តើ​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ដឹង​ទេ​ឬ?​ លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ច្រណែន​ដោយសារ​មនុស្ស​ដែល​មិន​ដឹង​ជា​ជនជាតិ​ណា​មួយ​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខឹង​ដោយសារ​ជនជាតិ​មួយ​ដែល​គ្មាន​ប្រាជ្ញា»។​

20 រីឯ​លោក​អេសាយ​វិញ​មាន​ចិត្ដ​ក្លាហាន​ ហើយ​គាត់​បាន​ថ្លែង​ថា៖​ «យើង​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​ស្វែង​រក​យើង​បាន​ឃើញ​យើង​ ព្រមទាំង‍​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​សួរ​រក​យើង​ឃើញ​យើង​ដែរ»។​

21 ហើយ​គាត់​បាន​ថ្លែង​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «យើង​បាន​លូក​ដៃ​របស់​យើង​ពេញ​មួយ​ថ្ងៃ​ទៅ​ឯ​ជនជាតិ​មួយ​ដែល​មិន​ស្ដាប់បង្គាប់​ ហើយ​ចេះតែ​ប្រឆាំង»។​