រ៉ូម 11:12-18 KCB

12 បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​

13 ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​

14 ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន​ ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

15 បើ​ការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួល​យក​វិញ​ នោះតើ​មិន​មែន​ជា​ការ​មាន​ជីវិត​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ទេឬ?​

16 បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​

17 យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​

18 នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​