រ៉ូម 11:14-20 KCB

14 ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន​ ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

15 បើ​ការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួល​យក​វិញ​ នោះតើ​មិន​មែន​ជា​ការ​មាន​ជីវិត​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ទេឬ?​

16 បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​

17 យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​

18 នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​

19 ពេល​នោះ​អ្នក​នឹង​និយាយ​ថា​ មែក​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ ដើម្បី​យក​ខ្ញុំ​ផ្សាំ​ជំនួស។​

20 មែន​ហើយ​ ពួកគេ​ត្រូវ​បាន​កាត់​ចេញ​ដោយសារ​គ្មាន​ជំនឿ​ រីឯ​អ្នក​វិញត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់​ដោយ​សារ​ជំនឿ​ ដូច្នេះ​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ឡើយ​ ប៉ុន្ដែ​ចូរ​កោតខ្លាច​វិញ​