រ៉ូម 11:7-13 KCB

7 តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​

8 ដូចមាន​សេចក្ដី​ចែង​ទុកថា៖​ «ព្រះជាម្ចាស់​ប្រទាន​វិញ្ញាណ​ស្ពឹក​ស្រពន់​ និង​ភ្នែក​ដែល​មើល​មិន​ឃើញ​ ហើយ​ត្រចៀក​ដែល​ស្ដាប់​មិន​ឮ​ដល់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។​

9 ឯ​ស្ដេច​ដាវីឌ​វិញ​និយាយ​ថា៖​ «សូម​ឲ្យ​តុ​របស់​ពួកគេ​ត្រលប់​ជា​អង្គប់​ ជា​អន្ទាក់​ ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​ និង​ជា​សំណង​ដល់​ពួកគេ​វិញ​ចុះ​

10 សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​ងងឹត​មើល​មិន​ឃើញ​ ហើយ​ឲ្យ​ខ្នង​របស់​ពួកគេ​កោង​រហូត»។​

11 ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​

12 បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​

13 ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​