16 ចូរមានគំនិតឲ្យចុះសម្រុងគ្នាទៅវិញទៅមក កុំមានគំនិតឆ្មើងឆ្មៃ ត្រូវចុះសម្រុងជាមួយអ្នកទន់ទាប ហើយកុំគិតថាខ្លួនឯងឆ្លាតឡើយ។
17 ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
18 ចំពោះអ្នករាល់គ្នាវិញ ចូររស់នៅជាមួយមនុស្សទាំងអស់ដោយសុខសាន្ដចុះ បើធ្វើកើត។
19 បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ
20 ប៉ុន្ដែបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគ ហើយបើគេស្រេក ចូរឲ្យគេផឹកដែរចុះ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ»។
21 ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយ ប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។