រ៉ូម 12:5-11 KCB

5 នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ជា​យ៉ាង​នោះ​ដែរ​ ហើយ​ម្នាក់ៗ​ជា​អវយវៈ​របស់​គ្នា​ទៅវិញ​ទៅមក។​

6 ដ្បិត​យើង​មាន​អំណោយទាន​ផ្សេងៗ​គ្នា​តាមរយៈ​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​ បើ​ជា​អំណោយទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល​ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​ចុះ​

7 បើ​ខាង​ការ​បម្រើ​ ចូរ​បម្រើ​ បើ​ខាង​ការ​បង្រៀន​ ចូរ​បង្រៀន​

8 បើ​ខាង​ការ​លើក​ទឹក​ចិត្ដ​ ចូរ​លើក​ទឹក​ចិត្ដ​ បើ​ខាង​ការ​ឲ្យ​ ចូរ​ឲ្យ​ដោយ​សប្បុរស​ បើ​ខាង​ការ​ដឹកនាំ​ ចូរ​ដឹកនាំ​ដោយ​ឧស្សាហ៍​ បើ​ខាងកា​រផ្ដល់​សេចក្ដី​មេត្ដា​ ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។​

9 ចូរ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​ ស្អប់​សេចក្ដី​អាក្រក់​ ហើយ​ប្រកាន់​ខ្ជាប់​សេចក្ដី​ល្អ។​

10 ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស​

11 ចូរ​ឧស្សាហ៍​ កុំ​ខ្ជិល​ឡើយ​ ចូរ​បម្រើ​ព្រះអម្ចាស់​ដោយ​វិញ្ញាណ​ឆេះឆួល។​