រ៉ូម 13:1-4 KCB

1 មនុស្ស​គ្រប់​គ្នា​ត្រូវ​ចុះចូល​នឹង​រដ្ឋ​អំណាច​ ដ្បិត​សិទ្ធិ​អំណាច​ទាំង​នោះ​មក​ពី​ព្រះជាម្ចាស់​ ហើយ​សិទ្ធិ​អំណាច​ដែល​កំពុង​មាន​នេះក៏​ព្រះអង្គ​បាន​តែងតាំង​ដែរ​

2 ដូច្នេះ​ អ្នកណា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ អ្នក​នោះ​ក៏​ប្រឆាំង​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ដែរ​ ហើយ​អ្នក​ប្រឆាំង​ទាំង​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ឯង​ជាប់​ទោស​

3 ដ្បិត​អ្នក​ធ្វើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ ដូច្នេះ​ បើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋ​អំណាច​ទេ​ ចូរ​ធ្វើ​ល្អ​ចុះ​ នោះ​អ្នក​គ្រប់គ្រង​នឹង​សរសើរ​អ្នក​មិន​ខាន​

4 ព្រោះ​គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក​ ប៉ុន្ដែ​បើ​អ្នក​ធ្វើ​អាក្រក់​ ចូរ​ភ័យខ្លាច​ចុះ​ ដ្បិត​គេ​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ទេ​ គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​តបស្នង​តាម​សេចក្ដី​ក្រោធ​ដល់​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​