រ៉ូម 14:1-6 KCB

1 ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​

2 គឺ​ម្នាក់​ជឿ​ថា​ ខ្លួន​អាច​បរិភោគ​អាហារ​បាន​គ្រប់​មុខ​ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្សោយ​វិញ​បរិភោគ​តែ​បន្លែ​

3 នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​

4 តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​

5 ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​

6 ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​