រ៉ូម 14:20-23 KCB

20 កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយសារ​តែ​អាហារ​ឡើយ​ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ​ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​

21 ហើយ​ជា​ការ​ប្រសើរ​ បើ​មិន​បរិភោគ​សាច់​ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល។​

22 បើ​អ្នក​មាន​ជំនឿ​បែប​ណា​ ចូរ​ជឿ​បែប​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះជាម្ចាស់​ចុះ​ ដ្បិត​មាន​ពរ​ហើយ​ អ្នកណា​ដែល​មិន​ថ្កោលទោស​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹម​ត្រូវ​

23 ផ្ទុយ​ទៅ​វិញ​ បើ​អ្នកណា​បរិភោគ​ទាំង​សង្ស័យ​ អ្នក​នោះ​មាន​ទោស​ហើយ​ ព្រោះ​មិន​បាន​បរិភោគ​ដោយ​ជំនឿ​ទេ​ ហើយ​អំពើ​ទាំងឡាយ​ដែល​មិន​មែន​មកពី​ជំនឿ​ទេ​ នោះ​សុទ្ធតែ​ជា​បាប​ទាំង​អស់។​