រ៉ូម 15:1-5 KCB

1 យើង​ជា​អ្នក​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍​រឹងមាំ​ ហើយ​មិន​ត្រូវ​ផ្គាប់​ចិត្ដ​ខ្លួន​ឯង​នោះ​ទេ​

2 ចូរ​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ពេញចិត្ដ​ ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ដ​ឡើង​

3 ព្រោះ​សូម្បី​តែ​ព្រះគ្រិស្ដ​ ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ផ្ទាល់​ដែរ​ គឺ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដំណៀល​របស់​ពួកអ្នក​ដៀលត្មះ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ»​

4 ដ្បិត​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​ គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង​ ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​តាមរយៈ​ការ​ស៊ូទ្រាំ​ និង​តាមរយៈ​ការ​លើក​ទឹកចិត្ដ​ពី​បទគម្ពីរ។​

5 ឥឡូវ​នេះ​ សូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំ​ និង​ការ​លើក​ទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​