រ៉ូម 15:20-26 KCB

20 ​ខ្ញុំ​មាន​បំណង​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​មិន​ធ្លាប់​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។​

21 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អស់​អ្នក​ដែល​មិន​ទាន់‍បាន​ទទួល​ដំណឹង​អំពី​ព្រះអង្គ​ នោះ​នឹង​បាន​ឃើញ​ ឯ​អស់​អ្នក​ដែល​មិន​ធ្លាប់​ឮ​ នោះ​នឹង​បាន​យល់»​

22 ហេតុនេះ​បាន​ជា​ខ្ញុំ​ខកខាន​ច្រើន​ដង​ មិន​បាន​មក​ឯ​អ្នក​រាល់គ្នា។​

23 ប៉ុន្ដែ​ពេល​នេះ​ នៅ​ក្នុង​តំបន់​ទាំង​នេះ​ គ្មាន​កន្លែង​ណា​នៅ​សល់​ទៀត​ឡើយ​ ម្យ៉ាង​ទៀត​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​

24 ហើយ​ពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ជួប​អ្នក​រាល់គ្នា​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ពី​ស្រុក​នោះ​ទៀត​ បន្ទាប់ពី​ខ្ញុំ​បាន​កម្សាន្ដ​ចិត្ដ​បន្ដិច​ ដោយ​បាន​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយរយៈ។​

25 ឥឡូវ​នេះ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​នឹង​បម្រើ​ពួក​បរិសុទ្ធ​សិន​

26 ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃសុខ​ចិត្ដ​បរិច្ចាគ​មួយ​ចំនួន​ជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​