រ៉ូម 15:28-33 KCB

28 ដូច្នេះ​ពេលណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់​ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ដោយ​ឆៀង​ចូល​ជួប​អ្នក​រាល់គ្នា​

29 ហើយ​ខ្ញុំ​ដឹង​ថា​ ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​មក​ជាមួយ​ព្រះពរ​ដ៏​ហូរហៀរ​របស់​ព្រះគ្រិស្ដ។​

30 បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា​ ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​ផង​

31 ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួកអ្នក​មិន​ជឿ​នៅ​ស្រុក​យូដា​ និង​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​

32 ព្រមទាំង​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​អំណរ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាក​ជាមួយ​អ្នក​រាល់គ្នា​ដែរ។​

33 សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​គង់​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ អាម៉ែន។​