រ៉ូម 15:9-15 KCB

9 និង​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះអង្គ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ហេតុនេះ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ខ្ញុំ​ច្រៀង​សរសើរ​ព្រះនាម​ព្រះអង្គ»។​

10 ហើយ​មាន​សេចក្ដី​មួយ​ទៀត​ចែង​ទុក​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​អរ​សប្បាយ​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចុះ!»​

11 រួច​មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​សរសើរ​ព្រះអម្ចាស់​ ជន​ទាំងឡាយ​អើយ!​ ចូរ​សរសើរ​ព្រះអង្គ​ចុះ!»​

12 ក្នុង​សេចក្ដី​មួយ​ទៀត​ ​លោក​អេសាយ​បាន​ថ្លែង​ថា៖​ «នឹង​មាន​ឫស​របស់​លោក​អ៊ីសាយ​មួយ​កើត​មក​ ដើម្បី​គ្រប់គ្រង​ពួក​សាសន៍​ដទៃ​ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះអង្គ»​

13 ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​

14 បងប្អូន​អើយ!​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ល្អ​ និង​ពេញ​ដោយ​ចំណេះដឹង​គ្រប់​បែប​យ៉ាង​ ព្រមទាំង​អាច​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ​

15 ប៉ុន្ដែ​ខ្ញុំ​បាន​សរសេរ​អំពី​ចំណុច​ខ្លះ​ផ្ញើ​មក​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ក្លាហាន​ ដើម្បី​រំឮក​អ្នក​រាល់គ្នា​ ដោយសារ​ព្រះគុណ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​