18 ស្គាល់បំណងរបស់ព្រះជាម្ចាស់ ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ
19 ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត
20 ជាអ្នកទូន្មានមនុស្សល្ងង់ ហើយជាគ្រូរបស់ក្មេងៗ ដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យ និងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។
21 អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច?
22 អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ?
23 អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ?
24 ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។