3 ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ?
4 ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
5 ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត
6 ដែលព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ។
7 រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
8 រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
9 គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក