រ៉ូម 3:1-5 KCB

1 ដូច្នេះ​ តើ​ជនជាតិ​យូដា​មាន​អ្វី​ប្រសើរ​លើស​គេ​ ហើយ​ការ​កាត់ស្បែក​មាន​ប្រយោជន៍​អ្វី​ដែរ?​

2 ប្រសើរ​ច្រើន​ក្នុង​គ្រប់​ជំពូក​ គឺ​មុន​ដំបូង​ព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​ដល់​ពួកគេ។​

3 ចុះ​បើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មិន​ជឿ​ តើ​យ៉ាង​ដូចម្ដេច​ដែរ​?​ តើ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ឬ?​

4 ​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​

5 បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​