រ៉ូម 3:17-23 KCB

17 ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​

18 ​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ​ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ»។​

19 យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​

20 ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​

21 ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​

22 គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​

23 មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​