រ៉ូម 5:1-4 KCB

1 ដូច្នេះ​ ដែល​យើង​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ នោះ​យើង​មាន​មេត្រីភាព​ជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

2 តាមរយៈ​ព្រះអង្គ​ ដោយសារ​ជំនឿ​ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះគុណ​នេះ​ ដែល​យើង​កំពុង​ឈរ​ ហើយ​មាន​អំណរ​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

3 មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក​ដែរ​ ព្រោះ​ដឹង​ថា​ ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​អត់ធ្មត់​

4 សេចក្ដី​អត់ធ្មត់​បង្កើត​សេចក្ដី​ស៊ាំថ្នឹក​ សេចក្ដី​ស៊ាំថ្នឹក​បង្កើត​សេចក្ដី​សង្ឃឹម​