រ៉ូម 5:17-21 KCB

17 រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​

18 ដូច្នេះ​ហើយ​ ដោយសារ​កំហុស​តែ​មួយ​របស់​មនុស្ស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទោស​ជា​យ៉ាង​ណា​ នោះ​ដោយសារ​អំពើ​សុចរិត​តែ​មួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រាប់​ជា​សុចរិត​ និង​មាន​ជីវិត​ជា​យ៉ាង​នោះ​ដែរ​

19 ហើយ​ដោយសារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​បាប​ជា​យ៉ាង​ណា​ នោះ​ដោយសារ​ការ​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​សុចរិត​ជា​យ៉ាង​នោះ​ដែរ‍។​

20 គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​

21 ដូច​ដែល​បាប​បាន​សោយរាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ព្រះគុណ​ក៏​សោយរាជ្យ​ដោយសារ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ជា​យ៉ាង​នោះ​ដែរ។​