រ៉ូម 7:14-20 KCB

14 ដ្បិត​យើង​ដឹង​ថា​ គម្ពីរ​វិន័យ​ត្រូវ​ខាង​វិញ្ញាណ​ រីឯ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់ឈាម​ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​បាប​

15 ហេតុនេះ​ហើយ​ ខ្ញុំ​មិន​យល់​អំពី​ការ​ប្រព្រឹត្ដិ​របស់​ខ្ញុំ​ទេ​ ដ្បិត​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​តាម​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ​ បែរ​ជា​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ​

16 ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​ខ្ញុំ​យល់​ព្រម​ថា​ គម្ពីរ​វិន័យ​ល្អ​មែន​

17 ​ព្រោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​តើ​ដែល​ធ្វើ។​

18 ​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​

19 ខ្ញុំ​មិន​ធ្វើ​កិច្ចការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ ខ្ញុំ​បែរ​ជា​ធ្វើ​កិច្ចកា​រអាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។​

20 ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​ជា​អ្នក​ធ្វើ។​